សិក្ខាសាលាអំពីវិនិយោគមូលបត្រ ក្នុងកម្មវិធីរ៉ូដសូ លើកទី៣ នៅខេត្តស្វាយរៀង

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ខេត្តស្វាយរៀង) បានរៀបចំដោយជោគជ័យនូវសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” ដែលជាផ្នែកមួយនៃដំណើរការផ្សព្វផ្សាយកម្មវិធីរ៉ូដសូ លើកទី៣។ សិក្ខាសាលានេះបានរៀបចំឡើងនៅសាលប្រជុំរបស់សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ខេត្តស្វាយរៀង) កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការវិនិយោគក្នុងទីផ្សារមូលធននិងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ដែលជាគម្រោងវិនិយោគរួម (CIS)។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការនិងសិក្ខាកាមទាំងអស់ ដែលបានចូលរួមនិងគាំទ្រដល់ការរៀបចំសិក្ខាសាលានេះប្រកបដោយជោគជ័យ។
សូមថ្លែងអំណរគុណជាពិសេសចំពោះ លោក តាំង ហយ បុគ្គលិកផ្នែកច្បាប់និងអនុលោមភាព នៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ដែលបានចូលរួមជាវាគ្មិនសម្រាប់បទបង្ហាញដ៏មានអត្ថន័យនិងខ្លឹមសារយ៉ាងមានសារៈសំខាន់អំពី “តម្លៃនិងអត្ថប្រយោជន៍នៃការវិនិយោគក្នុងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ”។
យើងខ្ញុំរីករាយនិងស្វាគមន៍អ្នកទាំងអស់គ្នាក្នុងកម្មវិធីបន្ទាប់។















