សិក្ខាសាលាអំពីការវិនិយោគមូលបត្រ ក្នុងកម្មវិធីរ៉ូដសូ លើកទី៣ នៅខណ្ឌមានជ័យ

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក និងសាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ខណ្ឌមានជ័យ-សង្កាត់បឹងទំពុនទី១) បានរៀបចំដោយជោគជ័យនូវសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” ដែលជាផ្នែកមួយនៃដំណើរការផ្សព្វផ្សាយកម្មវិធីរ៉ូដសូ លើកទី៣។ សិក្ខាសាលានេះបានរៀបចំឡើងនៅសាលប្រជុំរបស់សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ខណ្ឌមានជ័យ-សង្កាត់បឹងទំពុនទី១) កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការវិនិយោគក្នុងទីផ្សារមូលធននិងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ដែលជាគម្រោងវិនិយោគរួម (CIS)។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការនិងសិក្ខាកាមទាំងអស់ ដែលបានចូលរួមនិងគាំទ្រដល់ការរៀបចំសិក្ខាសាលានេះប្រកបដោយជោគជ័យ។
សូមថ្លែងអំណរគុណជាពិសេសចំពោះលោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់និងទីផ្សារ នៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ដែលបានចូលរួមជាវាគ្មិនសម្រាប់បទបង្ហាញដ៏មានអត្ថន័យនិងខ្លឹមសារយ៉ាងមានសារៈសំខាន់អំពី “មូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF)”។
យើងខ្ញុំរីករាយនិងស្វាគមន៍អ្នកទាំងអស់គ្នាក្នុងកម្មវិធីបន្ទាប់។















