
ចាប់តាំងពីចុងខែកញ្ញា ទីផ្សារភាគហ៊ុនសកលបានប្រឈមនឹងសម្ពាធពីការកើនឡើងនៃថ្លៃដើមរបស់ប្រាក់កម្ចី (Borrowing costs) និងការត្រួតពិនិត្យកាន់តែខ្លាំងឡើងលើផលចំណេញពីការចំណាយពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI)។
អានបន្ថែម
វិនិយោគក្នុង មូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី (BAEF) ត្រឹមតែ ២០០ ដុល្លារអាមេរិក លោកអ្នកនឹងរីករាយជាមួយអត្រាថ្លៃសេវាលក់ (Entry Fee) ត្រូវបានបញ្ចុះមកត្រឹម ៣.៥% ក្នុងរយៈពេលមានកំណត់។ ពេលនេះជាពេលវេលាដ៏ល្អបំផុតសម្រាប់ការចាប់ផ្តើម ក្នុងតម្លៃសមរម្យជាងមុន!
សូមទំនាក់ទំនងមកកាន់យើងខ្ញុំ
Experience the power of principle wealth management and take the first step toward securing your financial confidence and freedom.
Know More
Experience tailored strategies from industry experts committed to maximizing your investment potential.
Find out more
Start your journey toward financial independence with a partner who understands your goals.
Our Partners| មូលនិធិ | តម្លៃ / ឯកតា | កាលបរិច្ឆេទ | បម្រែបម្រួល NAV (%) | រូបិយវត្ថុ | ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង |
|---|---|---|---|---|---|
| BAMC Asia Equity Fund (BAEF)BAEF | 120.84 | 30 តុលា 2026 | ▼ 3.98% | US Dollar | Banjaran Asset Management (Cambodia) Plc. ACLEDA Securities Plc. |
| BAMC Asia Equity Fund (BAEF)BAEF | 125.85 | 28 តុលា 2026 | ▲ 1.57% | US Dollar | Banjaran Asset Management (Cambodia) Plc. ACLEDA Securities Plc. |
| BAMC Asia Equity Fund (BAEF)BAEF | 123.90 | 27 តុលា 2026 | ▲ 1.13% | US Dollar | Banjaran Asset Management (Cambodia) Plc. ACLEDA Securities Plc. |
| BAMC Asia Equity Fund (BAEF)BAEF | 122.52 | 26 តុលា 2026 | ▲ 0.07% | US Dollar | Banjaran Asset Management (Cambodia) Plc. ACLEDA Securities Plc. |
| BAMC Asia Equity Fund (BAEF)BAEF | 122.43 | 23 តុលា 2026 | ▲ 0.16% | US Dollar | Banjaran Asset Management (Cambodia) Plc. ACLEDA Securities Plc. |


ស្ថានភាពទីផ្សារក្នុងខែតុលា ចាប់តាំងពីចុងខែកញ្ញា ទីផ្សារភាគហ៊ុនសកលបានប្រឈមនឹងសម្ពាធពីការកើនឡើងនៃ ថ្លៃដើមរបស់ប្រាក់ កម្ចី ( Borrowing costs) និង ការត្រួតពិនិត្យកាន់តែខ្លាំងឡើងលើ ផលចំណេញពី ការចំណាយ ពាក់ព័ន្ធនឹង បច្ចេកវិទ្យា បញ្ញាសប្បនិម្មិត (AI) ។ អតិផរណានៅក្នុង សហរដ្ឋ អាមេរិកបានកើនឡើងខ្ពស់ លើសពី ការរំពឹងទុក នាំឱ្យមានការ ព្យាករណ៍ថា ធនាគារកណ្តាល សហរដ្ឋ អាមេរិក នឹង រឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀត បណ្ដាលឱ្យ ប៉ះពាល់ យ៉ាង ខ្លាំងជា ពិសេសលើការវាយតម្លៃភាគហ៊ុននៃវិស័យបច្ចេកវិទ្យា និងវិស័យពាក់កណ្តាលចម្លង ( Semiconductor) ។ តម្លៃប្រេងដែលបន្តកើនឡើងស្ថិតក្នុងកម្រិតខ្ពស់ បានបន្ថែមសម្ពាធ មួយ បន្ថែមទៀតទៅលើក្តីបារម្ភ អំពី អតិផរណា។ ជារួម ទីផ្សារភាគហ៊ុនក្នុងតំបន់អាស៊ីដែល ផ្ដោតខ្លាំង លើវិស័យបច្ចេកវិទ្យា បានទទួលរងនូវសម្ពាធលក់ចេញក្នុងទំហំ ដ៏ច្រើន នៅក្នុងអំឡុងពេលនៃការចុះខ្សោយនៃវិស័យបច្ចេកវិទ្យាសកលក្នុងខែតុលា។ ការវិនិយោគ របស់យើងលើភាគហ៊ុនក្នុងតំបន់អាស៊ី បានឆ្លុះបញ្ចាំងពីការផ្តោតអារម្មណ៍របស់យើងលើឱកាសកំណើនរយៈពេលវែងនៅក្នុ ង តំបន់នេះ។ បម្រែបម្រួលថ្លៃភាគហ៊ុនយ៉ាងគំហុក ក្នុងរយៈពេលខ្លី គឺជាហានិភ័យដែលកើតមានឡើងជាធម្មជាតិក្នុងវិធីសាស្ត្រវិនិយោគ មួយ នេះ ប៉ុន្តែការសម្រេចចិត្តវិនិយោគរបស់យើងនៅតែបន្ត ផ្ដល់អាទិ៍ភាព លើ មូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុន និងសក្តានុពលរបស់ក្រុមហ៊ុនទាំងនោះក្នុងការបង្កើតផលចំណេញប្រកបដោយចីរ ភាព ក្នុងរយៈពេលវែង ។ មូលហេតុដែលនាំឱ្យ ផលប័ត្រវិនិយោគ មានការធ្លាក់ចុះ នៅក្នុងបរិបទនេះ កត្តាចម្បងដែលជិះឥទ្ធិពលអវិជ្ជមានដល់លទ្ធផលរបស់មូលនិធិ BAEF គឺការប្រមូលផ្តុំការ វិ និយោគលើភាគហ៊ុនប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ និងភាគហ៊ុនពាក់ព័ន្ធនឹងវិស័យពាក់កណ្តាលចម្លង ( Semiconductor) ដែលភាគហ៊ុនទាំងនេះបូកបញ្ចូលគ្នាមានទំហំ ៣២ , ៣% នៃផលប័ត្រវិនិយោគសរុប និង បានរួមចំណែកប្រមាណ ៤% ក្នុងទំហំនៃតម្លៃដែលបានធ្លាក់ចុះ។ មូលនិធិដែលអាចជួញដូរបាននៅប្រទេសកូរ៉េ ខាងត្បូង និងភាគហ៊ុនក្រុមហ៊ុន Samsung តែពីរមុខនេះ បានទាញទម្លាក់តម្លៃប្រមាណ ២% ទៅហើយ។ ប្រទេសកូរ៉េខាងត្បូង បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសពីការដកដើមទុនចេញ/ការលក់ចេញនូវភាគ ហ៊ុនពាក់ព័ន្ធនឹង បច្ចេកវិទ្យា បញ្ញាសប្បនិម្មិត (AI) ។ នៅថ្ងៃទី១៥ ខែតុលា សន្ទស្សន៍ភាគហ៊ុនគំរូ ( Benchmark index) របស់ប្រទេសនេះ បានធ្លាក់ចុះប្រមាណ ៨%។ ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung បានកើតឡើង បើទោះបីជាក្រុមហ៊ុនបានផ្ដល់ការព្យាករណ៍ថា ប្រាក់ចំណេញប្រតិបត្តិការ សម្រាប់ត្រីមាសទីបីនឹងកើនឡើងយ៉ាងច្រើនក៏ដោយ ដែលនេះបង្ហាញថាក្នុងរយៈពេលខ្លីក្តីបារម្ភលើការវាយតម្លៃ ភាគហ៊ុន លក្ខខណ្ឌហិរញ្ញប្បទាន និងការប្រកួតប្រជែង មានទម្ងន់ធ្ងន់ជាងភាពប្រសើរឡើងនៃប្រាក់ចំណេញ។ ការធ្លាក់ចុះនេះត្រូវបានបង្កើនទម្ងន់បន្ថែមទៀត ដោយសារការធ្លាក់ថ្លៃយ៉ាងគំហុកនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ខ្នាត តូច និងភាគហ៊ុនក្នុងវិស័យហិរញ្ញវត្ថុមួយចំនួននៅប្រទេសសិង្ហបុរី។ ភាគហ៊ុន Addvalue បានធ្លាក់ចុះ ២២ , ៩% , UOB Kay-Hian ធ្លាក់ចុះ ២៥ , ២% និង OCBC ធ្លាក់ចុះ ១០ , ៣%។ ធនាគារ OCBC បានប្រឈមមុខនឹងកត្តាជំរុញអវិជ្ជមានជាក់លាក់មួយ នៅពេលដែលស្ថាប័ន Citi បានទម្លាក់ចំណាត់ថ្នាក់ភាគហ៊ុននេះពី « អព្យាក្រឹត ( Neutral)» មក « លក់ ( Sell)» ដោយលើកឡើងពីហានិភ័យនៃប្រាក់ចំណេញត្រីមាសទីបី សម្ពាធលើគម្លាតអត្រាការប្រាក់សុទ្ធ ( Net interest margins) ដែលកើតចេញពីថ្លៃដើមប្រាក់បញ្ញើខ្ពស់ជាងមុន និងលទ្ធភាពនៃការត្រឡប់មករកកម្រិតធម្មតានៃប្រាក់ចំណូលពីសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម ដែលធ្លាប់តែកើន ឡើងយ៉ាងខ្លាំងខុសធម្មតាក្នុងឆមាសទីមួយ។ ចំណែកឯភាពចុះខ្សោយនៃតម្លៃភាគហ៊ុន Addvalue គឺបណ្តាល ម កពីការលក់យកប្រាក់ចំណេញបន្ទាប់ពីតម្លៃភាគហ៊ុននេះបានកើនឡើងយ៉ាងខ្លាំងនាពេលកន្លងមក។ ក្រុមហ៊ុនផ្គត់ផ្គង់ពាក់ព័ន្ធនឹងវិស័យពាក់កណ្តាលចម្លង ( Semiconductor) នៅប្រទេសសិង្ហបុរី ដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតបន្ទះឈីបធំៗ បានធ្លាក់ចុះតម្លៃយ៉ាងគំហុកជាងក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតធំទៅទៀត ដោយភាគហ៊ុន Frencken បានធ្លាក់ចុះ ១៤ , ៩% , UMS ធ្លាក់ចុះ ១៤ , ៨% និង AEM ធ្លាក់ចុះ ៩ , ៩%។ ភាគ ហ៊ុនទាំងនេះបូកបញ្ចូលគ្នាមានទំហំប្រមាណ ១៤% នៃផលប័ត្រវិនិយោគសរុប និងបានទាញទម្លាក់តម្លៃបន្ថែមទៀតប្រមាណ ២ , ៣%។ ដូចគ្នានឹងការលក់ចេញភាគហ៊ុនបច្ចេកវិទ្យាសកលផងដែរ ក្តីបារម្ភកាន់តែ ខ្លាំង លើវដ្តនៃការវិនិយោគលើវិស័យ បច្ចេកវិទ្យា AI បានដាក់សម្ពាធលើចិត្តសាស្ត្រទីផ្សារ លើសពីលទ្ធផលប្រតិបត្តិការដែលបានរាយការណ៍របស់ក្រុមហ៊ុននីមួយៗទៅទៀត។ ក៏មានភាគហ៊ុនមួយចំនួននៅក្នុង ផលប័ត្រវិនិយោគ ទទួលបានផលចំណេញ ប៉ុន្ដែវា មិនមានទំហំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការខាតបង់ទាំងនោះឡើយ។ ហេតុអ្វីបានជាយើងនៅតែបន្ដរក្សាការវិនិយោគរបស់យើងលើភាគហ៊ុនទាំងនេះ? ទោះបីជាមានភាពចុះខ្សោយនាពេលថ្មីៗនេះក៏ដោយ យើងនៅតែបន្តរក្សាទុកនូវភាគហ៊ុនទាំងនេះ ពីព្រោះកត្តា ជំរុញប្រាក់ចំណេញជាមូលដ្ឋាននៅតែមានភាពប្រាកដនិយម និងត្រូវគ្នានឹងរយៈពេលនៃការវិនិយោគរបស់យើ ង។ ការលក់ចេញយ៉ាងគំហុកនេះ បានទាញទម្លាក់តម្លៃភាគហ៊ុនឱ្យធ្លាក់ចុះខ្លាំងជាងលក្ខខណ្ឌវិនិយោគពិតប្រាកដក្នុងរយៈពេលមធ្យម ទៅរយៈពេលវែង។ នៅក្នុងវិស័យពាក់កណ្តាលចម្លង ( Semiconductor) ការកែតម្រូវថ្លៃនេះបានកើតឡើងក្នុងពេលដំណាលគ្នានឹងការកើនឡើងជាបន្តបន្ទាប់ នៃតម្រូវការលើសមត្ថភាព គណនារបស់បច្ចេកវិទ្យា AI (AI compute) ។ របាយការណ៍ចុងក្រោយ និងការបញ្ជាក់ការព្យាករណ៍របស់ក្រុមហ៊ុន TSMC បានចង្អុលបង្ហាញពីតម្រូវការស្ថិតស្ថេរលើបន្ទះឈីបកម្រិតខ្ពស់ ខណៈដែលការព្យាករណ៍ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung ឆ្លុះបញ្ចាំងពីការលក់ និងតម្លៃបន្ទះអង្គចងចាំ ( Memory chips) ដ៏រឹងមាំជាងមុន។ ការវិវត្តទាំងនេះ ទ្រទ្រង់ដល់ការរក្សាទុកការវិនិយោគនៅក្នុងវិស័យនេះ ទោះ ជាយ៉ាងណាក៏ដោយ យើង ទទួលស្គាល់ថា ប្រតិបត្តិការអាជីវកម្មដ៏រឹងមាំ មិនអាចលុបបំបាត់ហានិភ័យនៃការវាយតម្លៃភាគហ៊ុន ឬលទ្ធភាពនៃបម្រែបម្រួលតម្លៃភាគហ៊ុន យ៉ាងគំហុកនោះឡើយ ។ ភាគហ៊ុន ក្នុង វិស័យពាក់កណ្តាលចម្លង ( Semiconductor) របស់យើងនៅប្រទេសសិង្ហបុរី ត្រូវបានបំបែក លើផ្នែកផ្សេងៗគ្នានៃវដ្តវិនិយោគនេះ។ ក្រុមហ៊ុន UMS ទទួលបានផលប្រយោជន៍ពីតម្រូវការឧបករណ៍ ធន់ធ្ងន់ និងការកើនឡើងនៃប្រតិបត្តិការលើបច្ចេកវិទ្យាវេចខ្ចប់បន្ទះឈីបកម្រិតខ្ពស់ ( Advanced packaging) រីឯ ក្រុមហ៊ុន AEM ផ្តល់នូវការចូលរួមក្នុងដំណើរការធ្វើតេស្តបន្ទះឈីបដែលមានភាពស្មុគស្មាញខ្លាំង ខណៈដែលក្រុមហ៊ុន Frencken ផ្តល់នូវ ពិពិធកម្មដោយផ្ដោតលើ ផ្នែកផលិត។ ហេតុផលនៃការរក្សាទុកនូវភាគហ៊ុនទាំងនេះ គឺផ្អែក លើប្រាក់ចំណេញរំពឹងទុកនាពេលអនាគតរបស់ពួកគេ ក្នុងពេលដែលអតិថិជនវិនិយោគបន្ថែមលើសមត្ថភាពផ លិត និងរចនាសម្ព័ន្ធបន្ទះឈីបកម្រិតខ្ពស់ ជាជាងការរំពឹងទុកថាភាគហ៊ុនពាក់ព័ន្ធនឹងវិស័យពាក់កណ្តាល ចម្លង (Semiconductor) ទាំងអស់នឹងងើបឡើងវិញក្នុងពេលដំណាលគ្នានោះឡើយ។ សម្រាប់ភាគហ៊ុននៅក្នុងវិស័យហិរញ្ញវត្ថុ លទ្ធផលប្រតិបត្តិការនាពេលថ្មីៗនេះ ផ្តល់នូវមូលដ្ឋានគ្រឹះក្នុងការបែងចែកឱ្យច្បាស់រវាងភាពចុះខ្សោយនៃតម្លៃភាគហ៊ុន និងការធ្លាក់ចុះនៃគុណភាពអាជីវកម្ម។ ប្រាក់ចំណូលពីសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងប្រាក់ចំណូលមិនមែនការប្រាក់ផ្សេងទៀតរបស់ធនាគារ OCBC បានជួយទប់ទល់នឹងសម្ពាធលើគម្លាតអត្រាការប្រាក់កម្ចី ( Lending margins) ខណៈដែលស្ថានភាពដើមទុនរបស់ខ្លួននៅតែបន្តទ្រទ្រង់ដល់កំណើនអាជីវកម្ម និងការបែងចែកផលចំណេញ។ ក្រុមហ៊ុន UOB Kay Hian បានរាយការណ៍ពីប្រាក់ចំណេញឆមាសទីមួយកើនឡើងយ៉ាងខ្លាំង ដែលទ្រទ្រង់ដោយសកម្មភាពជួញដូរកាន់តែសកម្ម ប្រាក់ចំណូលពីកម្រៃជើងសារ និងប្រាក់ចំណូលពីការប្រាក់។ យើងនៅតែបន្តរក្សាការវិនិយោគលើប្រភពប្រាក់ចំណេញទាំងនេះ ខណៈដែលទទួលស្គាល់ថា ប្រាក់ចំណូលពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសកម្ម និងសកម្មភាពឈ្មួញជើងសារ គឺមានភាពប្រែប្រួលងាយរងគ្រោះតាមស្ថានភាពទីផ្សារ ហើយអត្រាកំណើននាពេលថ្មីៗនេះ អាចនឹងមិនបន្តកើតមានក្នុងកម្រិតដដែលនោះឡើយ។ យើងនៅតែបន្តរក្សាការវិនិយោគលើក្រុមហ៊ុន Addvalue ដោយសារកំណើនរយៈពេលវែងនៃប្រព័ន្ធភ្ជាប់ទំនាក់ទំនងតាមផ្កាយរណប និងហេដ្ឋារចនាសម្ព័ន្ធអវកាស។ ភាពចុះខ្សោយនៃតម្លៃភាគហ៊ុននាពេលថ្មីៗនេះ ហាក់ដូចជាឆ្លុះបញ្ចាំងភាគខ្លះពីការលក់យកប្រាក់ចំណេញ បន្ទាប់ពីតម្លៃភាគហ៊ុនបានហក់ឡើងយ៉ាងខ្លាំង ខណៈដែលការបញ្ជាទិញជាបន្តបន្ទាប់ បានទ្រទ្រង់ដល់ទស្សនវិស័យកំណើនជាមូលដ្ឋានរបស់ក្រុមហ៊ុន។ នៅក្នុងខែកញ្ញា Addvalue បានប្រកាសពីការទទួលបានការបញ្ជាទិញថ្មីៗក្នុងទំហំទឹកប្រាក់ ១៥.០០០.០០០ (ដប់ប្រាំលាន) ដុល្លារអាមេរិក លើអាជីវកម្មប្រព័ន្ធភ្ជាប់ទំនាក់ទំនងអវកាស និងវិទ្យុឌីជីថលកម្រិតខ្ពស់របស់ខ្លួន ដែលធ្វើឱ្យបញ្ជីការបញ្ជាទិញដែលមិនទាន់សម្រេច ( Order book) កើនឡើងដល់ ២០ . ២០០.០០០ (ម្ភៃ លាន ពីររយពាន់ ) ដុល្លារអាមេរិក។ ការបំប្លែងការបញ្ជាទិញទាំងនេះឱ្យទៅជាប្រាក់ចំណេញ និងលំហូរសាច់ប្រាក់ នៅតែជាចំណុចស្នូលនៃលក្ខខណ្ឌវិនិយោគរបស់យើង។ សរុបរួមមក យើងនៅតែបន្តមានភាពប្រុងប្រយ័ត្ន និងជ្រើសរើសយ៉ាងសម្រិតសម្រាំង ហើយយើងមើលឃើញថាការធ្លាក់ចុះនេះ គឺជាឱកាសដ៏មានសក្តានុពលក្នុងការទិញបន្ថែមលើភាគហ៊ុនដែលមានស្រាប់ ជាជាង អង្គុយរង់ចាំមើលស្ថានភាពទីផ្សារដោយមិនធ្វើអ្វីទាំងអស់។ ការបន្តកាន់កាប់ភាគហ៊ុន នៅតែត្រូវផ្ដោតលើ មូលដ្ឋាន គ្រឹះរបស់ក្រុមហ៊ុន ការវាយតម្លៃភាគហ៊ុនក្នុងកម្រិតដែលអាចទទួលយកបាន និងកំណើនប្រាក់ចំណេញពិតប្រាកដ។ អ្វីដែលយើងនឹងធ្វើបន្ដ ជំហានប ន្ទាប់ យើងមានបំណងបង្កើនការវិនិយោគលើក្រុមហ៊ុន ដែលមានមូនធនទីផ្សារ ធំ ប្រកបដោយ គុណភាពខ្ពស់ និងក្រុមហ៊ុនឈានមុខដែលមានស្ថិរភាពរឹងមាំ ( Blue-chip companies) ដើម្បីពង្រឹងភាពធន់នៃផលប័ត្រវិនិយោគ នៅក្នុងអំឡុងពេលដែលទីផ្សារបន្តមានភាពមិនទៀងទាត់។ យើងនឹងផ្តល់ អាទិ៍ ភាពដល់អាជីវកម្មទាំងឡាយណាដែលមាន របាយការណ៍តុល្យការ រឹងមាំ ប្រាក់ចំណូល មានស្ថិរភាព និងលំហូរសាច់ប្រាក់ប្រកបដោយចីរភាពព្រមទាំងមានប្រៀប ក្នុង ប្រកួតប្រជែងប្រកបដោយនិរន្តរភាព។ ប្រសិនបើទីផ្សារនៅតែ បន្ដធ្លាក់ចុះ បន្ថែមទៀត វានឹងផ្តល់ឱកាសឱ្យយើងក្នុងការបង្កើនទំហំវិនិយោគនៅតម្លៃល្អ ខណៈពេលដែលយើងនៅតែប្រកាន់ខ្ជាប់នូវវិធីសាស្ត្រវិនិយោគប្រកបដោយវិន័យលើការវាយតម្លៃភាគហ៊ុន។ ការ បដិសេធ ៖ ឯកសារនេះត្រូវបានចេញផ្សាយក្នុងគោលបំណងផ្តល់ព័ត៌មាន និងបង្កើនការយល់ដឹងរបស់វិនិយោគិនតែប៉ុណ្ណោះ ដើម្បីពន្យល់ពីកត្តានានាដែលរួមចំណែកដល់ការប្រែប្រួលនៃតម្លៃទ្រព្យសកម្មសុទ្ធ ( NAV) របស់មូលនិធិ BAEF ។ ឯកសារនេះមិនមែនការណែនាំឱ្យវិនិយោគ ការផ្តល់យោបល់វិនិយោគ ការផ្តល់ជូន ឬការដេញថ្លៃដើម្បីទិញ-លក់ ឬកាន់កាប់ឯកតាមូលនិធិរបស់មូលនិធិ BAEF នោះឡើយ។ ព័ត៌មានដែលបានផ្តល់ជូននៅក្នុងឯកសារនេះ មិនគួរត្រូវបានយកមកធ្វើជាមូលដ្ឋានគ្រឹះតែមួយគត់សម្រាប់ការសម្រេចចិត្តវិនិយោគណាមួយឡើយ ហើយក៏មិនមែនជាការធានាចំពោះលទ្ធផលវិនិយោគនាពេលអនាគតនោះដែរ។ វិនិយោគិនគួរតែផ្អែក លើឯកសារផ្តល់ជូនជាផ្លូវការនិងឯកសារផ្ដល់ព័ត៌មាន ហើយវាយតម្លៃដោយប្រុងប្រយ័ត្នលើគោលដៅវិនិយោគផ្ទាល់ខ្លួន និងកម្រិតហានិភ័យដែលខ្លួនអាចទទួលយកបាន មុនពេលធ្វើការសម្រេចចិត្តវិនិយោគណាមួយ។

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក និងសាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ខណ្ឌមានជ័យ-សង្កាត់បឹងទំពុនទី១) បានរៀបចំដោយជោគជ័យនូវសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” ដែលជាផ្នែកមួយនៃដំណើរការផ្សព្វផ្សាយកម្មវិធីរ៉ូដសូ លើកទី៣។ សិក្ខាសាលានេះបានរៀបចំឡើងនៅសាលប្រជុំរបស់សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ខណ្ឌមានជ័យ-សង្កាត់បឹងទំពុនទី១) កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការវិនិយោគក្នុងទីផ្សារមូលធននិងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ដែលជាគម្រោងវិនិយោគរួម (CIS)។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការនិងសិក្ខាកាមទាំងអស់ ដែលបានចូលរួមនិងគាំទ្រដល់ការរៀបចំសិក្ខាសាលានេះប្រកបដោយជោគជ័យ។ សូមថ្លែងអំណរគុណជាពិសេសចំពោះលោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់និងទីផ្សារ នៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ដែលបានចូលរួមជាវាគ្មិនសម្រាប់បទបង្ហាញដ៏មានអត្ថន័យនិងខ្លឹមសារយ៉ាងមានសារៈសំខាន់អំពី “មូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF)”។ យើងខ្ញុំរីករាយនិងស្វាគមន៍អ្នកទាំងអស់គ្នាក្នុងកម្មវិធីបន្ទាប់។

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ខេត្តស្វាយរៀង) បានរៀបចំដោយជោគជ័យនូវសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” ដែលជាផ្នែកមួយនៃដំណើរការផ្សព្វផ្សាយកម្មវិធីរ៉ូដសូ លើកទី៣។ សិក្ខាសាលានេះបានរៀបចំឡើងនៅសាលប្រជុំរបស់សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ខេត្តស្វាយរៀង) កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការវិនិយោគក្នុងទីផ្សារមូលធននិងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ដែលជាគម្រោងវិនិយោគរួម (CIS)។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការនិងសិក្ខាកាមទាំងអស់ ដែលបានចូលរួមនិងគាំទ្រដល់ការរៀបចំសិក្ខាសាលានេះប្រកបដោយជោគជ័យ។ សូមថ្លែងអំណរគុណជាពិសេសចំពោះ លោក តាំង ហយ បុគ្គលិកផ្នែកច្បាប់និងអនុលោមភាព នៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ដែលបានចូលរួមជាវាគ្មិនសម្រាប់បទបង្ហាញដ៏មានអត្ថន័យនិងខ្លឹមសារយ៉ាងមានសារៈសំខាន់អំពី “តម្លៃនិងអត្ថប្រយោជន៍នៃការវិនិយោគក្នុងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ”។ យើងខ្ញុំរីករាយនិងស្វាគមន៍អ្នកទាំងអស់គ្នាក្នុងកម្មវិធីបន្ទាប់។

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក បានរៀបចំដោយជោគជ័យនូវសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦ នៅការិយាល័យ ហ្វតតេ អគារ One Park Tower។ សិក្ខាសាលានេះបានផ្តល់ជូនអ្នកចូលរួមនូវចំណេះដឹងដ៏មានតម្លៃអំពី មូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ដែលរួមមានលក្ខណៈសំខាន់របស់មូលនិធិ យុទ្ធសាស្ត្រវិនិយោគ និងឱកាសវិនិយោគតាមរយៈមូលនិធិដែលគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលមានវិជ្ជាជីវៈ និងទទួលបានការអនុញ្ញាត ព្រមទាំងស្ថិតក្រោមការគ្រប់គ្រងរបស់ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។ ក្នុងកម្មវិធីសិក្ខាសាលានេះ លោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានធ្វើបទបង្ហាញក្រោមប្រធានបទ “តម្លៃនិងអត្ថប្រយោជន៍នៃការវិនិយោគក្នុងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF)” ដោយចែករំលែកចំណេះដឹងអំពីឱកាសវិនិយោគ និងអត្ថប្រយោជន៍នៃ BAEF ដែលជាផ្នែកមួយនៃការរីកចម្រើននៃវិស័យមូលបត្រនៅកម្ពុជា។ សិក្ខាសាលានេះជាជំហានសំខាន់មួយបន្ថែមទៀតក្រោម កិច្ចសហការយុទ្ធសាស្ត្ររវាង ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកវិនិយោគ ពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងបង្កើតឱកាសសម្រាប់ការរីកចម្រើននៃកិច្ចសហការអាជីវកម្មនាពេលអនាគត។

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ក្រុងសៀមរាប សង្កាត់ស្លក្រាម) និងសាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ក្រុងសៀមរាប សង្កាត់ស្វាយដង្គំ) បានរៀបចំដោយជោគជ័យនូវសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” ដែលជាផ្នែកមួយនៃដំណើរការផ្សព្វផ្សាយកម្មវិធីរ៉ូដសូ លើកទី៣។ សិក្ខាសាលានេះបានរៀបចំឡើងនៅសាលប្រជុំរបស់សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ក្រុងសៀមរាប សង្កាត់ស្លក្រាម) កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការវិនិយោគក្នុងទីផ្សារមូលធននិងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ដែលជាគម្រោងវិនិយោគរួម (CIS)។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការនិងសិក្ខាកាមទាំងអស់ ដែលបានចូលរួមនិងគាំទ្រដល់ការរៀបចំសិក្ខាសាលានេះប្រកបដោយជោគជ័យ។ សូមថ្លែងអំណរគុណជាពិសេសចំពោះលោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់និងទីផ្សារ នៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ដែលបានចូលរួមជាវាគ្មិនសម្រាប់បទបង្ហាញដ៏មានអត្ថន័យនិងខ្លឹមសារយ៉ាងមានសារៈសំខាន់អំពី “តម្លៃនិងអត្ថប្រយោជន៍នៃការវិនិយោគក្នុងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ”។ យើងខ្ញុំរីករាយនិងស្វាគមន៍អ្នកទាំងអស់គ្នាក្នុងកម្មវិធីបន្ទាប់។

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក បានរៀបចំដោយជោគជ័យនូវសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦ នៅការិយាល័យ ហ្វតតេ អគារ One Park Tower។ សិក្ខាសាលានេះបានផ្តល់ជូនអ្នកចូលរួមនូវចំណេះដឹងដ៏មានតម្លៃអំពី មូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ដែលរួមមានលក្ខណៈសំខាន់របស់មូលនិធិ យុទ្ធសាស្ត្រវិនិយោគ និងឱកាសវិនិយោគតាមរយៈមូលនិធិដែលគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលមានវិជ្ជាជីវៈ និងទទួលបានការអនុញ្ញាត ព្រមទាំងស្ថិតក្រោមការគ្រប់គ្រងរបស់ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។ ក្នុងកម្មវិធីសិក្ខាសាលានេះ លោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានធ្វើបទបង្ហាញក្រោមប្រធានបទ “តម្លៃនិងអត្ថប្រយោជន៍នៃការវិនិយោគក្នុងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF)” ដោយចែករំលែកចំណេះដឹងអំពីឱកាសវិនិយោគ និងអត្ថប្រយោជន៍នៃ BAEF ដែលជាផ្នែកមួយនៃការរីកចម្រើននៃវិស័យមូលបត្រនៅកម្ពុជា។ សិក្ខាសាលានេះជាជំហានសំខាន់មួយបន្ថែមទៀតក្រោម កិច្ចសហការយុទ្ធសាស្ត្ររវាង ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកវិនិយោគ ពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងបង្កើតឱកាសសម្រាប់ការរីកចម្រើននៃកិច្ចសហការអាជីវកម្មនាពេលអនាគត។

The direction of US monetary policy remains a key source of uncertainty. Minutes from the September Federal Open Market Committee (“FOMC”) meeting indicated that a further rate increase before year-end remains possible. However, Chair Warsh has declined to commit to a path, identifying the October and December meetings as the key decision points. Ahead of the next FOMC meeting on 27–28 October, the International Monetary Fund has cautioned that uncertainty over US monetary policy could keep Asian financial markets volatile.
អានបន្ថែម