ភាពជោគជ័យនៃការរៀបចំកម្មវិធីបណ្ដុះបណ្ដាលស្ដីពីគម្រោងវិនិយោគរួមនៅខេត្តកំពង់ចាម
ខេត្តកំពង់ចាម - ព្រះរាជាណាចក្រកម្ពុជា - ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥៖ វគ្គបណ្ដុះបណ្ដាលស្ដីពី “ការវិនិយោគលើគម្រោងវិនិយោគរួម” ត្រូវបានរៀបចំឡើងដោយប្រកបដោយភាពជោគជ័យ ដែលធ្វើឡើងនៅខេត្តកំពង់ចាម និងបានផ្ដល់នូវចំណេះដឹងសំខាន់ៗពាក់ព័ន្ធនឹងឱកាសវិនិយោគសម្រាប់សិក្ខាកាម។
ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនមូលបត្រ អេស៊ីលីដា និងសហការគាំទ្រដោយក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សាខាខេត្តកំពង់ចាម។
លោក វាសនា មុនីរាជ បុគ្គលិកផ្នែកប្រតិបត្តិការនៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ជាវាគ្មិនធ្វើបទបង្ហាញអំពីប្រធានបទស្ដីពី “ការវិនិយោគលើគម្រោងវិនិយោគរួម”។ លោក បានពន្យល់យ៉ាងក្បោះក្បាយនិងស៊ីជម្រៅពាក់ព័ន្ធនឹងគម្រោងវិនិយោគរួម ដូចជាសារៈប្រយោជន៍ ហានិភ័យ និងវិធីសាស្ត្រដែលវិនិយោគិននីមួយៗអាចចូលរួមវិនិយោគក្នុងគម្រោងវិនិយោគនេះ។ កម្មវិធីបណ្ដុះបណ្ដាលនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងហិរញ្ញវត្ថុ និងលើកទឹកចិត្តខ្ពស់ដល់សិក្ខាកាមដែលមានចំណេះដឹងសមស្របដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។
កម្មវិធីបណ្ដុះបណ្ដាលនេះ ត្រូវបានសង្កេតឃើញថាមានការចូលរួមដ៏សកម្មពីសំណាក់បណ្ដាសិក្ខាកាម ដោយមានការចូលរួមក្នុងកិច្ចពិភាក្សានិងវគ្គសំណួរចម្លើយ ព្រមទាំងការបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងយល់ពីយុទ្ធសាស្ត្រវិនិយោគ។ គំនិតផ្ដួចផ្ដើមរៀបចំកម្មវិធីបណ្ដុះបណ្ដាលនេះ សបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក និងក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ក្នុងការជំរុញការអប់រំនិងការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុ នៅទូទាំងសហគមន៍កម្ពុជា។






