
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ ដែលផ្តោតលើប្រធានបទ "ការឈ្វេងយល់អំពីឧបករណ៍វិនិយោគ និងហិរញ្ញប្បទានក្នុងវិស័យមូលបត្រ"។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំនៅស្នាក់ការកណ្តាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលរៀបចំដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងមានការគាំទ្រពី ផ្សារមូលបត្រកម្ពុជា (ផមក) ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក និងក្រុមហ៊ុន Gold Financial Global Investment Co., Ltd. (GFG)។ សិក្ខាសាលានេះមានសិក្ខាកាមចូលរួមប្រមាណជាង១៥០នាក់ ដែលរួមមានថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអ្នកជំនាញវិជ្ជាជីវៈក្នុងវិស័យហិរញ្ញវត្ថុ។
ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងកោតសរសើរចំពោះសារៈសំខាន់ជាវិជ្ជមានរបស់ប័ណ្ណសមាជិក ប.ស.ស. ក្នុងការជួយសម្រួលដល់ការចំណាយលើថ្លៃព្យាបាល និងថ្លៃពិនិត្យដល់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកសរសើរពីការប្តេជ្ញាចិត្តរបស់ ប.ស.ស. ក្នុងការផ្តល់សេវាសន្តិសុខសង្គម និងសេវាហិរញ្ញវត្ថុសំខាន់ៗ ដើម្បីអត្ថប្រយោជន៍ដល់សមាជិកគ្រប់រូប។ ឯកឧត្តមក៏បានបញ្ជាក់អំពីសារៈសំខាន់នៃឱកាសវិនិយោគ ក្នុងការជួយបន្ថែមដល់ការការពារសង្គម និងធានានិរន្តរភាពរយៈពេលវែង។ សុន្ទរកថារបស់ឯកឧត្តម ឆ្លុះបញ្ចាំងពីការគាំទ្រនិងការទទួលស្គាល់ប្រកបដោយគុណតម្លៃពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ក៏ដូចជាការគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងការជំរុញសុខុមាលភាពជាតិ និងកំណើនសេដ្ឋកិច្ចរយៈពេលវែង។
វត្តមានរបស់លោក Eric Loo នាយកប្រតិបត្តិនិងអភិបាលប្រតិបត្តិ នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានគូសរំលេចពីតួនាទីរបស់ក្រុមហ៊ុនក្នុងនាមជាអ្នកនាំមុខគេក្នុងការបង្កើតឱ្យមានទីផ្សារគ្រប់គ្រងមូលនិធិ ដែលកំពុងរីកចម្រើននៅកម្ពុជា។ ចក្ខុវិស័យនិងភាពដឹកនាំរបស់លោក មានឥទ្ធិពលយ៉ាងសំខាន់ក្នុងការជំរុញបង្កើតមូលនិធិថ្មីៗបន្ថែមទៀត និងធ្វើឱ្យក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ក្លាយជាក្រុមហ៊ុននាំមុខដំបូងគេក្នុងទីផ្សារកម្ពុជា។ លោក Low Hon-Yu និងលោក Christopher Wong សមាជិកក្រុមប្រឹក្សាភិបាលដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក៏បានចូលរួមដើម្បីបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពថ្នាក់ជាតិដ៏សំខាន់នេះ។ ការរួមបញ្ចូលគ្នារវាងភាពដឹកនាំក្នុងស្រុកនិងភាពជំនាញអន្តរជាតិ គឺជាកត្តាសំខាន់មួយដែលធ្វើឱ្យក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានលក្ខណៈពិសេសផ្ទាល់ខ្លួន។
ការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ក្នុងការកសាងទីផ្សារដែលរឹងមាំ មិនត្រូវបានមើលរំលងឡើយ។ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានបង្ហាញការកោតសរសើរគួរឱ្យកត់សម្គាល់ ចំពោះភាពជាអ្នកគាំទ្រដែលរួមចំណែកសំខាន់ក្នុងភាពជោគជ័យនៃសិក្ខាសាលា និងការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការបណ្តុះបណ្តាលអ្នកវិនិយោគ និងអភិវឌ្ឍទីផ្សារ។ ការទទួលស្គាល់នៅកម្រិតខ្ពស់នេះ បញ្ជាក់យ៉ាងច្បាស់ពីតួនាទីដ៏សំខាន់របស់យើង ក្នុងការកសាងទំនុកចិត្ត និងការផ្សព្វផ្សាយចំណេះដឹង នៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់កម្ពុជា។
លោក ញ៉ែម សុប៉ុល ប្រធានផ្នែកគ្រប់គ្រងសាជីវកម្ម នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានធ្វើបទបង្ហាញអំពី "គម្រោងវិនិយោគរួម (CIS)" ដោយបានសម្រាយប្រធានបទហិរញ្ញវត្ថុដ៏ស្មុគស្មាញនេះឱ្យងាយយល់សម្រាប់មន្រ្តីរាជការនៃ ប.ស.ស.។ លោកបានបង្ហាញពីរបៀបដែលមូលនិធិទាំងនេះអាចបង្កើតឱកាសវិនិយោគដោយមានវិន័យ និងមានភាពចម្រុះសម្រាប់ប្រជាជនកម្ពុជាទូទៅ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការផ្តល់សិទ្ធិសម្រេចដល់វិនិយោគិន។
ការអនុវត្តការងារប្រកបដោយទស្សនវិស័យ និងការយកចិត្តទុកដាក់លើការអប់រំរបស់ក្រុមហ៊ុន បានបង្កើនការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងសិក្ខាសាលា។ សិក្ខាសាលានេះបានបង្កើតឱ្យមានទំនាក់ទំនង ពិភាក្សា និងសន្ទនាដ៏មានអត្ថន័យជាមួយនាយកប្រតិបត្តិនិងថ្នាក់ដឹកនាំជាច្រើន ដែលបានបង្ហាញពីការចាប់អារម្មណ៍ចំពោះមូលនិធិរបស់ក្រុមហ៊ុន។ នេះបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់យើងក្នុងការដឹកនាំទីផ្សារវិនិយោគនៅកម្ពុជា កំពុងទទួលបានជោគជ័យ និងកំពុងបង្កើនកិត្តិនាមរបស់យើង ជាអ្នកនាំមុខគេក្នុងទីផ្សារ ដែលគួរឱ្យទុកចិត្ត។
ដោយមានភាពដឹកនាំដ៏រឹងមាំនិងភាពជំនាញអន្តរជាតិ ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់ខ្លួន គឺ៖ ធ្វើឱ្យការវិនិយោគអាចដំណើរការបានយ៉ាងទូលំទូលាយ បង្កើនការយល់ដឹងពាក់ព័ន្ធនឹងហិរញ្ញវត្ថុ និងមានតួនាទីប្រែក្លាយអនាគតនៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។


Related News

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ
ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ” ជាមួយក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំរបស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៦។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក និង ក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក
នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក និង ក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ខេមបូឌា) ឯ.ក បានចុះហត្ថលេខាជាផ្លូវការលើ “កិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ” ដែលជាជំហានដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនប្រកបដោយចីរភាព ថាមពលស្អាត និងការផ្តល់ហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍សម្រាប់វិស័យកសិកម្មនៅកម្ពុជា។

ពិព័រណ៍ការងារ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ២០២៦
នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួមក្នុង «ពិព័រណ៍ការងារ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ២០២៦» ដែលបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា។

បន្លឺសំឡេងកណ្ដឹងដើម្បីសមភាពយេនឌ័រ ឆ្នាំ២០២៦
ពិធីបន្លឺសំឡេងកណ្ដឹងជាផ្លូវការ វគ្គបង្ហាញសំខាន់ៗស្តីពីភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងទីផ្សារមូលបត្រ និងការប្រកាសដាក់ឱ្យប្រើប្រាស់ការស្ទង់មតិវិសាលភាពរបស់ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ស្តីពីហិរញ្ញវត្ថុឆ្លើយតបនឹងយេនឌ័រ និងប័ណ្ណបំណុលប្រកបដោយចីរភាព។
សន្និបាតប្រចំាឆ្នាំនិងរាត្រីប្រគល់វិញ្ញាបនបត្រឆ្នើមប្រចំាឆ្នាំ របស់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា
កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោក Eric Loo នាយកប្រតិបត្តិ និងលោក ញ៉ែម សុប៉ូល ប្រធានផ្នែកគ្រប់គ្រងសាជីវកម្ម នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួមកម្មវិធី “សន្និបាតប្រចំាឆ្នាំនិងរាត្រីប្រគល់វិញ្ញាបនបត្រឆ្នើមប្រចំាឆ្នាំ របស់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា” ដែលប្រព្រឹត្តនៅសណ្ឋាគារ NOVOTEL ។
កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦ (វគ្គទី២)
នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ក្រោមប្រធានបទ ស្តីពី “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម” ។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។