ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បាន ចែករំលែកចំណេះដឹងស្តីពី "គម្រោងវិនិយោគរួម" សម្រាប់និស្សិតសាកលវិទ្យាល័យ

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី "ការវិនិយោគឆ្លាតវៃ" រៀបចំឡើងដោយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ដោយមានកិច្ចគាំទ្រពី និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងសាកលវិទ្យាល័យអាស៊ី អឺរ៉ុប សម្រាប់និស្សិតនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប។
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក លោក តាំង ហយ បុគ្គលិកផ្នែកច្បាប់និងអនុលោមភាព បានធ្វើបទបង្ហាញស្ដីពី "គម្រោងវិនិយោគរួម" ដែលចំណេះដឹងវិនិយោគថ្មីសម្រាប់វិស័យមូលបត្រនៅកម្ពុជា។
វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ការបង្កើតទម្លាប់សន្សំប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ការវិនិយោគប្រកបដោយភាពឆ្លាតវៃ សម្រាប់និស្សិតនៃសាកលវិទ្យាល័យ។



























