កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦
ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួម កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន–កម្ពុជា ឆ្នាំ២០២៦ ដែលមានការចូលរួមពី នាយកប្រតិបត្តិ លោក Eric Loo លោក ម៉ុក ជិនលី ប្រធានផ្នែកច្បាប់និងអនុលោមភាព ព្រមទាំងលោក តាំង ហយ បុគ្គលិកផ្នែកច្បាប់និងអនុលោមភាព។ ការចូលរួមរបស់ក្រុមការងារយើងខ្ញុំ បានបង្ហាញឱ្យឃើញពីការបន្តនៃការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន Banjaran AMC ក្នុងការគាំទ្រដល់ប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់កម្ពុជា ព្រមទាំងបានរួមចំណែកជាមួយបណ្ដាថ្នាក់ដឹកនាំក្នុងតំបន់ ដើម្បីស្វែងរកឱកាសក្នុងការរួមចំណែកនៃទិដ្ឋភាពវិនិយោគដែលកំពុងរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងតំបន់អាស៊ាន។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសដ៏វិសេសវិសាលនេះ ក្រុមការងាររបស់ក្រុមហ៊ុនបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អ្នកជំនាញផ្នែកគោលនយោបាយ និងថ្នាក់ដឹកនាំសំខាន់ៗក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ដើម្បីផ្លាស់ប្តូរយោបល់ និងការយល់ដឹងអំពី សមាហរណកម្មក្នុងតំបន់ កំណើនដែលជំរុញដោយនវានុវត្តន៍ និងទិដ្ឋភាពវិនិយោគដែលកំពុងវិវត្តរបស់អាស៊ាន។
កិច្ចប្រជុំកំពូលនេះគឺជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្ដូរយោបល់ និងកិច្ចសហប្រតិបត្តិការ ដោយបានពង្រឹងបន្ថែមនូវតួនាទីរបស់ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាគោលដៅកំពុងរីកចម្រើនសម្រាប់ការវិនិយោគ និងការច្នៃប្រឌិតក្នុងតំបន់។





