សន្និបាតប្រចំាឆ្នាំនិងរាត្រីប្រគល់វិញ្ញាបនបត្រឆ្នើមប្រចំាឆ្នាំ របស់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា
កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោក Eric Loo នាយកប្រតិបត្តិ និងលោក ញ៉ែម សុប៉ូល ប្រធានផ្នែកគ្រប់គ្រងសាជីវកម្ម នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួមកម្មវិធី “សន្និបាតប្រចំាឆ្នាំនិងរាត្រីប្រគល់វិញ្ញាបនបត្រឆ្នើមប្រចំាឆ្នាំ របស់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា” ដែលប្រព្រឹត្តនៅសណ្ឋាគារ NOVOTEL ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងជាប្រធានកិត្តិយសនៃសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃ ន.ម.ក. ប្រធានសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ប្រធានឬតំណាងសមាគមពាក់ព័ន្ធក្នុងវិស័យមូលបត្រ ប្រធានឬស្ថាបនិកនៃក្រុមហ៊ុនក្នុងវិស័យមូលបត្រ តំណាងផ្សារមូលបត្រកម្ពុជា និងតំណាងក្រុមហ៊ុនមូលបត្រពាក់ព័ន្ធផ្សេង។
ក្នុងកម្មវិធីដ៏វិសេសវិសាលនោះ ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសដែលទទួលបានវិញ្ញាបនបត្រឆ្នើមប្រចាំឆ្នាំ ពីសំណាក់សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា ក្រោមអធិបតីភាពប្រគល់ដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ន.ម.ក. និងជាប្រធានកិត្តិយសនៃសមាគមអ្នកវិនិយោគមូលបត្រកម្ពុជា។








