
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក វាសនា មុនីរាជ បុគ្គលិកផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានធ្វើបទបង្ហាញស្តីពី៖ “ការគ្រប់គ្រងទ្រព្យសកម្ម និងមូលនិធិ” ក្នុងកម្មវិធីបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣១ ដែលរៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច។
បទបង្ហាញនេះ បានបង្ហាញនូវទស្សនៈសំខាន់ៗអំពីការគ្រប់គ្រងទ្រព្យសកម្ម និងប្រតិបត្តិការមូលនិធិ ដោយផ្តោតលើក្របខ័ណ្ឌវិនិយោគ និងចំណុចសំខាន់ៗសម្រាប់វិនិយោគិនក្នុងការវាយតម្លៃឱកាសវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជា។



Related News

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ចូលរួមវេទិកា “Trust Forum 2026”
ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសបានចូលរួមវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” ក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ។

កាលានុវត្តភាព សក្តានុពល និងប្រព័ន្ធសុវត្ថិភាពនៃការវិនិយោគលើមូលនិធិនៃគម្រោងវិនិយោគរួមនៅកម្ពុជា
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ លោក Eric Loo នាយកប្រតិបត្តិ នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្ដីពី៖ "កាលានុវត្តភាព សក្តានុពល និងប្រព័ន្ធសុវត្ថិភាពនៃការវិនិយោគលើមូលនិធិនៃគម្រោងវិនិយោគរួមនៅកម្ពុជា" នៃវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវ:បន្តក្នុងវិស័យមូលបត្រ លើកទី៣១ ដែលរៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច។

ឱកាសនៃបរធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួមនៅកម្ពុជា
បទបង្ហាញនេះ បានបង្ហាញអំពីឱកាស និងក្របខ័ណ្ឌបទប្បញ្ញត្តិទាក់ទងនឹង បរធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួមនៅកម្ពុជា ព្រមទាំងសក្តានុពលនៃគម្រោងវិនិយោគរួម ក្នុងការគាំទ្រការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា និងបង្កើនភាពងាយស្រួលក្នុងការទទួលបានឱកាសវិនិយោគសម្រាប់វិនិយោគិនទូទៅ។

វគ្គបណ្តុះបណ្តាលនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា
ចំណុចសំខាន់មួយនៃវគ្គបណ្តុះបណ្តាលនេះ លោក តាំង ហយ បុគ្គលិកផ្នែកច្បាប់និងអនុលោមភាព បានធ្វើបទបង្ហាញស្ដី "ការវិនិយោគក្នុងគម្រោងវិនិយោគរួម (CIS)" ក្នុងគោលបំណងដើម្បីផ្តល់នូវចំណេះដឹងមូលដ្ឋាន និងការយល់ដឹងអំពីសារៈសំខាន់នៃការធ្វើផែនការហិរញ្ញវត្ថុ រួមទាំងឱកាសក្នុងទីផ្សារមូលធន ដល់និស្សិត។

វគ្គបណ្តុះបណ្តាលស្តីពី “ការវិនិយោគឆ្លាតវៃ” នៅវិទ្យាស្ថានជាតិសង្គមកិច្ច
នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តំណាងក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការវិនិយោគឆ្លាតវៃ” ដែលរៀបចំឡើងដោយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក្រោមកិច្ចសហការជាមួយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដែលប្រព្រឹត្តនៅវិទ្យាស្ថានជាតិសង្គមកិច្ច។