
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ុក ជិនលី ប្រធានផ្នែកច្បាប់និងអនុលោមភាព នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចូលរួមចែករំលែកបទពិសោធន៍៖ “ការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួមដំបូងគេនៅកម្ពុជា” ក្នុងវគ្គបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ លើកទី៣១ ដែលរៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច។
ការចែករំលេកនេះ បានបង្ហាញអំពី ដំណើរការបង្កើត ការចុះបញ្ជី និងដំណើរការបោះផ្សាយលក់មូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ដែលជាមូលនិធិនៃគម្រោងវិនិយោគរួមដំបូងគេនៅកម្ពុជា ព្រមទាំងការអនុលោមតាមបទប្បញ្ញត្តិ ដំណើរការទទួលវិនិយោគិន និងបទពិសោធន៍ប្រតិបត្តិការក្នុងការគ្រប់គ្រងមូលនិធិ នៅក្នុងវិស័យមូលបត្រនៅកម្ពុជា។



Related News

សក្តានុពលនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដំណើរទស្សនកិច្ច
ព្រឹត្តិការណ៍នេះ ប្រព្រឹត្តនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) និងឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា(ផ.ម.ក.) បានបង្ហាញអំពីសក្តានុពល និងប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែ។

តស់! ជជែកអំពីការវិនិយោគ! ក្រោមប្រធានបទ ស្តីពី៖ គម្រោងវិនិយោគរួម (CIS)
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ ដែលបានចូលរួមវគ្គចែករំលែកចំណេះដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ នៅក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក។ វគ្គនេះបានផ្តោតសំខាន់ទៅលើការបង្កើនការយល់ដឹងអំពីគម្រោងវិនិយោគរួម (CIS) និងតួនាទីដ៏សំខាន់របស់វាក្នុងការវិនិយោគរយៈពេលវែង។យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមចំណែកក្នុងឱកាសចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងអំពីការវិនិយោគ ព្រមទាំងរួមចំណែកក្នុងការកសាងទំនុកចិត្តផ្នែកហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំនៅក្នុងទីផ្សារកម្ពុជា។
តស់! ជជែកអំពីការវិនិយោគ និងចំណេះដឹងអំពីគម្រោងវិនិយោគរួម (CIS)!
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកម្មវិធីដែលរៀបចំដោយក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក។ ជាមួយនឹងសំណួរ ការចំណាប់អារម្មណ៏ និងការចូលរួមរបស់លោកអ្នក បានធ្វើឱ្យកម្មវិធីពិភាក្សាអំពីគម្រោងវិនិយោគរួមមួយនេះ បានក្លាយជាកម្មវិធីដែលមានទំនាក់ទំនងល្អ និងមានអត្ថន័យបន្ថែមទៀត។ យើងខ្ញុំពិតជាមានសេចក្តីសោមនសរីករាយយ៉ាងខ្លាំង ដែលបានចូលរួមចំណែកក្នុងឱកាសចែករំលែកចំណេះដឹងអំពីការវិនិយោគ និងការបង្កើនទំនុកចិត្តផ្នែកហិរញ្ញវត្ថុក្នុងសហគមន៍ទាំងមូល។

Government and Banjaran Asset Management Hold Productive Talks on New Collective Investment Scheme Fund
This crucial dialogue aimed to align regulatory frameworks with the goals of the fund, ensuring its compliance with Cambodian financial regulations. The new CIS fund is expected to provide Cambodian investors with a broader range of investment options, allowing them access to international markets and enhanced financial growth opportunities.