កម្មវិធីរ៉ូដសូវ លើកទី៣ នៅសាលប្រជុំរបស់ធនាគារ

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ខណ្ឌបឹងកេងកង - សង្កាត់បឹងកេងកងទី១) និងសាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ផ្សារអ៊ីអនភ្នំពេញ) បានប្រព្រឹត្តទៅយ៉ាងជោគជ័យក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគក្នុងវិស័យមូលបត្រ” ដែលជាផ្នែកនៃដំណើរការផ្សព្វផ្សាយនៃកម្មវិធីរ៉ូដសូវ លើកទី៣ ដែលបានរៀបចំឡើងនៅសាលប្រជុំរបស់ធនាគារ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន វិនិយោគិន និងអ្នកចូលរួមទាំងអស់ សម្រាប់ការចូលរួមយ៉ាងសកម្ម ការចាប់អារម្មណ៍ និងសំណួរដ៏មានអត្ថន័យ។
សូមអរគុណជាពិសេសចំពោះលោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់ និងទីផ្សារ ដែលបានចូលរួមជាវាគ្មិនសម្រាប់បទបង្ហាញដ៏មានអត្ថន័យនិងខ្លឹមសារយ៉ាងមានសារៈសំខាន់អំពីមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF)។
យើងខ្ញុំរីករាយនិងស្វាគមន៍អ្នកទាំងអស់គ្នាក្នុងកម្មវិធីបន្ទាប់។
តាមដានពួកយើងនៅប្រព័ន្ធ Facebook















