កម្មវិធីរ៉ូដសូ នៅសាខាធនាគារអេស៊ីលីដា ខណ្ឌដូនពេញ

នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានប្រព្រឹត្តទៅយ៉ាងជោគជ័យក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” ដែលជាផ្នែកនៃដំណើរការផ្សព្វផ្សាយនៃកម្មវិធីរ៉ូដសូ លើកទី៣ ដែលបានរៀបចំឡើងនៅ សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី ខណ្ឌដូនពេញ សង្កាត់បឹងរាំង។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការវិនិយោគក្នុងទីផ្សារមូលធននិងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ដែលជាគម្រោងវិនិយោគរួម (CIS)។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការនិងសិក្ខាកាមទាំងអស់ ដែលបានចូលរួមនិងគាំទ្រដល់ការរៀបចំកម្មវិធីនេះប្រកបដោយជោគជ័យ។
សូមថ្លែងអំណរគុណជាពិសេសចំពោះលោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់និងទីផ្សារ នៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ដែលបានចូលរួមជាវាគ្មិនសម្រាប់បទបង្ហាញដ៏មានអត្ថន័យនិងខ្លឹមសារយ៉ាងមានសារៈសំខាន់អំពី “តម្លៃនិងអត្ថប្រយោជន៍នៃការវិនិយោគក្នុងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF) ”។
យើងខ្ញុំរីករាយនិងស្វាគមន៍អ្នកទាំងអស់គ្នាក្នុងកម្មវិធីបន្ទាប់។
- SERC















