ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ” ជាមួយក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំរបស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៦។
ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រនេះ វិនិយោគិនដែលបានធ្វើបរិវិសកម្មក្នុង “មូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF)” នឹងទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រង ដែលផ្តល់ជូនដោយក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក។ អត្ថប្រយោជន៍បន្ថែមនេះ មិនត្រឹមតែផ្តល់ឱកាសដល់វិនិយោគិនក្នុងការបង្កើនទ្រព្យសម្បត្តិតាមរយៈការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការការពារ ទំនុកចិត្ត និងភាពជឿជាក់ តាមរយៈការទទួលបានអត្ថប្រយោជន៍នៃការធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងឈានមុខមួយ ដែលទទួលបានការជឿទុកចិត្តយ៉ាងទូលំទូលាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររយៈពេលវែង និងប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក បានប្តេជ្ញាចិត្តរួមគ្នាក្នុងការរួមចំណែកជំរុញការអភិវឌ្ឍ និងការរីកចម្រើននៃទីផ្សារមូលធន និងទីផ្សារហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការប្រមូលផ្តុំជំនាញ បទពិសោធន៍ និងធនធានរបស់ភាគីទាំងអស់ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះនឹងរួមចំណែកលើកកម្ពស់ស្តង់ដារសេវាវិនិយោគ បង្កើនទំនុកចិត្តរបស់វិនិយោគិន និងបង្កើតតម្លៃប្រកបដោយចីរភាពជូនដល់វិនិយោគិន និងទីផ្សារមូលធនកម្ពុជា។
- BAMC















