
នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ខណ្ឌបឹងកេងកង - សង្កាត់ទំនប់ទឹក) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ឱកាសមាសនៃការវិនិយោគមូលបត្រ” ប្រកបដោយជោគជ័យ ដែលជាផ្នែកមួយនៃកម្មវិធីរ៉ូដសូវលើកទី៣ ដែលបានរៀបចំឡើងនៅសាលប្រជុំរបស់សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេស៊ីលីដា ភីអិលស៊ី (ខណ្ឌបឹងកេងកង-សង្កាត់ទំនប់ទឹក)។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងអំពីការវិនិយោគជូនដល់សាធារណជន ពាក់ព័ន្ធនឹងឱកាសវិនិយោគក្នុងទីផ្សារមូលធនកម្ពុជា និងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF)។
សូមអរគុណជាពិសេសចំពោះលោក លោក ញ៉ែម សុប៉ូល ប្រធានផ្នែកគ្រប់គ្រងសាជីវកម្ម នៃក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ដែលបានចូលរួមជាវាគ្មិន និងចែករំលែកបទបង្ហាញដ៏មានអត្ថន័យអំពី “តម្លៃនិងអត្ថប្រយោជន៍នៃការវិនិយោគក្នុងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី (BAEF)”។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងសកម្ម និងការគាំទ្រជាបន្តបន្ទាប់ពីសិក្ខាកាមទាំងអស់។
យើងខ្ញុំរីករាយនិងស្វាគមន៍អ្នកទាំងអស់គ្នាក្នុងកម្មវិធីបន្ទាប់នាពេលខាងមុខ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។










Related News

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក រៀបចំសិក្ខាសាលា “ឱកាសមាសនៃការវិនិយោគមូលបត្រ”
ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក បានរៀបចំដោយជោគជ័យនូវសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៦ នៅការិយាល័យ ហ្វតតេ អគារ One Park Tower។

2026 July Market Outlook: Navigating Crosscurrents
Central banks broadly maintained a data-dependent stance through the period and remained watchful even as global energy-driven inflation eased. The Federal Reserve reaffirmed its commitment to price stability even as growth prospects softened, while the European Central Bank similarly balanced improving headline inflation against still-elevated services prices.

សិក្ខាសាលាឱកាសមាសនៃការវិនិយោគមូលបត្រ នៅសាខាធនាគារ អេស៊ីលីដា – ទួលគោក
ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានរៀបចំដោយជោគជ័យនូវសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” ដែលជាផ្នែកមួយនៃដំណើរការផ្សព្វផ្សាយកម្មវិធីរ៉ូដសូ លើកទី៣ ដែលបានរៀបចំឡើងនៅសាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ខណ្ឌទួលគោក សង្កាត់បឹងកក់ទី១) កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦។

សិក្ខាសាលាឱកាសមាសនៃការវិនិយោគមូលបត្រ នៅសាខាធនាគារ អេស៊ីលីដា – ជើងព្រៃ
ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានរៀបចំដោយជោគជ័យនូវសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” ដែលជាផ្នែកមួយនៃដំណើរការផ្សព្វផ្សាយកម្មវិធីរ៉ូដសូ លើកទី៣ ដែលបានរៀបចំឡើងនៅសាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ស្រុកជើងព្រៃ ឃុំសូទិព្វ) ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក និងក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បន្តរៀបចំសិក្ខាសាលាក្រោមកម្មវិធីរ៉ូដសូវលើកទី៣ ប្រកបដោយជោគជ័យ
ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក សហការជាមួយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានរៀបចំដោយជោគជ័យនូវសិក្ខាសាលាស្តីពី “ឱកាសមាសនៃការវិនិយោគមូលបត្រ” ដែលជាផ្នែកមួយនៃដំណើរការផ្សព្វផ្សាយកម្មវិធីរ៉ូដសូ លើកទី៣ ដែលបានរៀបចំឡើងនៅ សាខាក្រុមហ៊ុនក្នុងស្រុកធនាគារអេស៊ីលីដា ភីអិលស៊ី (ខណ្ឌពោធិ៍សែនជ័យ សង្កាត់ចោមចៅទី៣) កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។

ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ
ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ” ជាមួយក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំរបស់ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៦។