បន្លឺសំឡេងកណ្ដឹងដើម្បីសមភាពយេនឌ័រ ឆ្នាំ២០២៦

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួមក្នុងព្រឹត្តិការណ៍ «បន្លឺសំឡេងកណ្ដឹងដើម្បីសមភាពយេនឌ័រ ឆ្នាំ២០២៦» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
ព្រឹត្តិការណ៍នេះ រួមមានពិធីបន្លឺសំឡេងកណ្ដឹងជាផ្លូវការ វគ្គបង្ហាញសំខាន់ៗស្តីពីភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងទីផ្សារមូលបត្រ និងការប្រកាសដាក់ឱ្យប្រើប្រាស់ការស្ទង់មតិវិសាលភាពរបស់ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ស្តីពីហិរញ្ញវត្ថុឆ្លើយតបនឹងយេនឌ័រ និងប័ណ្ណបំណុលប្រកបដោយចីរភាព។
តំណាងក្រុមហ៊ុន លោកស្រី ង៉ែត ស៊ីណាត អនុប្រធានផ្នែកហិរញ្ញវត្ថុ បានចូលរួមក្នុងកម្មវិធីនេះ ដោយទទួលបានចំណេះដឹងមានតម្លៃ និងបានបង្កើនទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យ។













