សក្តានុពលនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដំណើរទស្សនកិច្ច

ក្រុមហ៊ុនបេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក មានកិត្តិយសចូលរួមក្នុង វេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ «សក្តានុពលនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដំណើរទស្សនកិច្ច» ដែលរៀបចំឡើងដោយ ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៦ នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.)។
ព្រឹត្តិការណ៍នេះ ប្រព្រឹត្តនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) និងឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា(ផ.ម.ក.) បានបង្ហាញអំពីសក្តានុពល និងប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែ។
តំណាងក្រុមហ៊ុនរួមមាន លោកស្រី Edeza Banquilis នាយិកាផ្នែកអភិវឌ្ឍនិងយុទ្ធសាស្ត្រ និងលោក សុខ ច័ន្ទតុលា អនុប្រធានផ្នែកលក់ និងទីផ្សារ បានចូលរួមក្នុងកម្មវិធីនេះ។
កម្មវិធី និងដំណើរទស្សនកិច្ចនេះ បានផ្តល់នូវទស្សនវិស័យដ៏មានតម្លៃចំពោះកំណើនទីផ្សារមូលធន និងការអភិវឌ្ឍន៍កំពង់ផែក្នុងប្រទេសកម្ពុជា។












