ឱកាសនៃបរធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួមនៅកម្ពុជា

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក Christopher Wong ប្រធានផ្នែកវិនិយោគ នៃក្រុមហ៊ុន Banjaran Asset Management Pte. Ltd. (សិង្ហបុរី) បានធ្វើបទបង្ហាញស្តីពី “ឱកាសនៃបរធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួមនៅកម្ពុជា” ក្នុងសិក្ខាសាលាស្ដីពី "ការបោះផ្សាយលក់ឯកតាបរធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួម" ដែលរៀបចំឡើងដោយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។
បទបង្ហាញនេះ បានបង្ហាញអំពីឱកាស និងក្របខ័ណ្ឌបទប្បញ្ញត្តិទាក់ទងនឹង បរធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួមនៅកម្ពុជា ព្រមទាំងសក្តានុពលនៃគម្រោងវិនិយោគរួម ក្នុងការគាំទ្រការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា និងបង្កើនភាពងាយស្រួលក្នុងការទទួលបានឱកាសវិនិយោគសម្រាប់វិនិយោគិនទូទៅ។















